
Min Chbas Jea Mouy Oun
I. ពេលខ្លះអង្គុយសម្លឹងទៅមេឃក្នុងចិត្តនឹកគេខ្លាំងពេករឹតសង្វេគកាលកន្លង ពីមនុស្សម្នាក់តែងនៅក្បែរអូន លើកទឹកចិត្តស្ងួនឆ្លងគ្រប់ឧបសគ្គ
តែបងវិញប្តូរផ្លាស់គ្មានមេត្តា
II. បង្ហាញអារម្មណ៍តាមកាយវិការទាំងអូនមិនដែលដឹងថាបងសាវាយ៉ាងណាឡើយសង្សារម្នាក់នេះជាមនុស្សអាក្រក់បងកុហកឲ្យអូនឈឺឥតស្បើយ
ល្មមឈប់ស្នេហ៍បងហើយកាត់ចិត្តចុះត្រើនត្រើយ កុំយំ
R1. មិនច្បាស់ជាមួយអូនធ្វើបាបស្ងួនខ្លាំងជាងគេសុខទុក្ខយ៉ាងណាដែរពេលដែលគ្មានអ្នកថែដូចជារូបបងបើថ្ងៃក្រោយនៅក្បែរបងច្បាស់ជាមិនល្អកុំត្រដរស្នេហ៍បងអីស្អប់បងចុះថ្លៃបងគ្មានពាក្យអ្វីក្រៅពីជូនពរ
II. ធ្លាប់ស្តាប់ហើយធ្លាប់ធ្វើអោយអូនយំចង់ដឹងពីសុខទុក្ខមុំនៅយំដូចមុនទៀតទេ
អូនធំហើយអូនត្រូវចេះគិតសូមអូនកុំនឹកបងអីមាសមេបងមិនសាកសមអូនទេអូនអាចជ្រើសយកគេល្អជាងបង
R1. មិនច្បាស់ជាមួយអូនធ្វើបាបស្ងួនខ្លាំងជាងគេសុខទុក្ខយ៉ាងណាដែរពេលដែលគ្មានអ្នកថែដូចជារូបបងបើថ្ងៃក្រោយនៅក្បែរបងច្បាស់ជាមិនល្អកុំត្រដរស្នេហ៍បងអីស្អប់បងចុះថ្លៃបងគ្មានពាក្យអ្វីក្រៅពីជូនពរ
R2. (ស្រី) ប្តូរឈ្មោះពីសង្សារ ហើយប្រែថាអ្នកដ៏ទៃយើងលែងត្រូវជាអ្វី
គ្មានសិទ្ធិនឹងនិយាយនឹកដូចមុន
(រួម) បើថ្ងៃក្រោយនៅក្បែរបងច្បាស់ជាមិនល្អកុំត្រដរស្នេហ៍បងអី
ស្អប់បងចុះថ្លៃបងគ្មានពាក្យអ្វីក្រៅពីជូនពរ
Writer/s: Suly Pheng